តើធុរកិច្ចបង្កើតថ្មីបែបណាដែល (Cambodian Angel Investors Network-CAIN) កំពុងស្វែងរក?  

ធុរកិច្ចបង្កើតថ្មីកំពុងតែបន្តមានកំណើនក្នុងប្រទេសកម្ពុជា ដើម្បីចាប់យកឱកាសជាច្រើនដែលកំពុងមានក្នុងទីផ្សារបច្ចុប្បន្ន។ ដោយគំនិតថ្មីៗមួយចំនួនអាចនឹងផ្លាស់ប្ដូរបរិបទនៃការរស់នៅឱ្យប្រសើរជាងមុន និងគំនិតខ្លះទៀតជាដំណោះស្រាយទៅនឹងបញ្ហាដែលប្រជាជនកម្ពុជាកំពុងប្រឈម។  Read More...

 

ដោយឡែកគំនិតអាជីវកម្មទាំងនោះអាចទៅរួចបាន មិនអាស្រ័យលើតែគំនិតតែមួយនោះទេ វាពឹងផ្អែក និងរួមចំណែកជាមួយនឹងកត្តាជាច្រើនទៀត។ 

ដូច្នេះហើយ ទើប CAIN ធ្វើការជ្រើសរើសយ៉ាងលម្អិតដែលរួមបញ្ចូលទាំងកត្តាផ្សេងៗជាច្រើន ក្រៅពីគំនិតអាជីវកម្មតែមួយមុខ ដើម្បីអាចធ្វើការវិនិយោគលើអាជីវកម្មដែលមានសក្តានុពលខ្ពស់ ហានិភ័យទាប ស្របជាមួយនឹងទុនដែលមានកំណត់ផងដែរ។  

តើធុរកិច្ចបង្កើតថ្មីសក្ដានុពលបែបណាដែល CAIN កំពុងស្វែងរក?  

១. មានស្ថាបនិកសក្ដានុពល 

សំដៅលើស្ថាបនិកដែលមានជំនាញច្បាស់លាស់ក្នុងវិស័យធុរកិច្ចដែលគេបង្កើត 

– មានភាពជាអ្នកដឹកនាំ អាចគ្រប់គ្រង អាចបង្កើតបរិយាកាសការងារវិជ្ជមាន អាចជំរុញទឹកចិត្តក្រុមការងារ មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបានឆាប់រហ័ស និងចេះលើកទឹកចិត្តក្រុមការងារនៅពេលជួបនឹងភាពបរាជ័យណាមួយ។  

– មានបទពិសោធន៍សមលម្មក្នុងការធ្វើអាជីវកម្ម។  

– ជាក្រុមមនុស្សដែលបើកចិត្តទទួលយកការផ្លាស់ប្ដូរ និងអាចបត់បែនតាមកាលៈទេសៈបានរហ័ស។

២. មានក្រុមការងារស្នូលរឹងមាំ 

ក្រុមការងារស្នូល ជាក្រុមការងារមួយក្រុមដែលគ្រប់គ្រង និងប្រតិបត្តិលើការងារសំខាន់មួយចំណែកធំក្នុងធុរកិច្ចបង្កើតថ្មី។ ក្រុមការងារស្នូល មានតួរនាទីធានានូវដំណើរការ អាជីវកម្មទាំងមូល ដោយអាចដៅហានិភ័យដែលអាចកើតមាន បង្កើតគម្រោងថ្មីដែលអាចធ្វើឱ្យអាជីវកម្មដំណើរការទៅមុនមានប្រសិទ្ធភាពជាងមុន និងអាចស្វែងរកដំណោះស្រាយដល់បញ្ហាដែលប្រឈម។  

៣. មានគំរូអាជីវកម្មល្អ

ចំណុចសម្គាល់អំពីគំរូអាជីវកម្មដែលល្អមានដូចជា៖  

– បានកំណត់អតិថិជនគោលដៅបានច្បាស់លាល់ និងមិនចាប់យកច្រើនក្រុមពេក  

– បង្កើតគុណតម្លៃអាជីវកម្មរឹងមាំ  

– បានធ្វើកំណត់ត្រាធនធានសំខាន់ៗដែលត្រូវការ  

– បានកំណត់ដៃគូរសហការអាជីវកម្មសំខាន់ៗ  

– មានយុទ្ធសាស្ត្រចាប់យកតម្រូវការក្នុងទីផ្សារ  

– ទុកឱកាសឱ្យអាជីវកម្មមានចន្លោះក្នុងការធ្វើនាវានុវត្តន៍ថ្មី ដើម្បីបន្តរីកចម្រើន។

៤. ទំហំនៃឱកាសទាញយកចំណែកទីផ្សារ

នៅត្រង់ចំណុចនេះថាតើអាជីវកម្មនោះមានភាពប្រកួតប្រជែងប៉ុណ្ណាក្នុងការទាញយកចំណែកទីផ្សាពីដៃគូប្រកួតប្រជែង។ តើផលិតផល ឬសេវាកម្មដែលអាជីវកម្មបានផ្ដល់អាចផ្ដល់តម្លៃដល់អតិថិជនជាដៃគូប្រជែងប៉ុណ្ណា?

៥. មានគម្រោងច្បាស់លាស់លើការប្រើប្រាស់ទុន 

គម្រោងប្រើប្រាស់ទុនដែលច្បាស់លាស់ និងមានប្រសិទ្ធភាពមានសារៈសំខាន់ណាស់សម្រាប់ធុរកិច្ចបង្កើតថ្មី។ ការរៀបចំការប្រើប្រាស់ធនធានឱ្យមានប្រសិទ្ធភាពនឹងបង្ហាញថាអាជីវកម្មនោះមានសមត្ថភាព ដោយសារក្នុងតំណាក់កាលនោះ អាជីវកម្មកំពុងស្ថិតក្នុងដំណាក់កាលដែលប្រកួតប្រជែង និងទុនមានកម្រិត។ អ្នកវិនិយោគក៏កំពុងស្ថិតក្នុងដំណាក់កាលដែលប្រឈមហានិភ័យខ្ពស់ផងដែរ។  

៦. ទំហំទុន 

ធុរកិច្ចដែលមានបំណងស្វែងរកទុនបន្ថែមសម្រាប់ការពង្រីកប្រតិបត្តិការធុរកិច្ចមានទំហំចាប់ពី ១០,០០០ដុល្លារអាមេរិក – ២៥០,០០០ដុល្លារអាមេរិក។ 

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top