តើសហគ្រិនគួរមើលលើចំណុចអ្វីខ្លះ មុនពេលជ្រើសរើសវិនិយោគិន? 

ការជ្រើសរើសវិនិយោគិនឱ្យបានត្រឹមត្រូវជាកត្តាសំខាន់មួយសម្រាប់សហគ្រិន ព្រមទាំងសម្រាប់គោលដៅអាជីវកម្មរយៈពេលវែងផងដែរ។ លើសពីនោះវិនិយោគិនដែលត្រឹមត្រូវសម្រាប់អាជីវកម្ម អាចជួយគាំទ្រចក្ខុវិស័យអាជីវកម្ម និងផ្ដល់ជាគុណតម្លៃជាច្រើនដែលអាចដឹកនាំ និងជំរុញឱ្យអាជីវកម្មអ្នកទទួលបានភាពរីកចម្រើនទៅមុខផងដែរ។ Read More...

ការជ្រើសរើសវិនិយោគិនឱ្យបានត្រឹមត្រូវជាកត្តាសំខាន់មួយសម្រាប់សហគ្រិន ព្រមទាំងសម្រាប់គោលដៅអាជីវកម្មរយៈពេលវែងផងដែរ។ លើសពីនោះវិនិយោគិនដែលត្រឹមត្រូវសម្រាប់អាជីវកម្ម អាចជួយគាំទ្រចក្ខុវិស័យអាជីវកម្ម និងផ្ដល់ជាគុណតម្លៃជាច្រើនដែលអាចដឹកនាំ និងជំរុញឱ្យអាជីវកម្មអ្នកទទួលបានភាពរីកចម្រើនទៅមុខផងដែរ។

១. ការរំពឹងទុករបស់វិនិយោគិន  

វិនិយោគិនដែលមានទុនវិនិយោគមានច្រើន និងងាយស្រួលរកសម្រាប់អាជីវកម្ម ប៉ុន្ដែស្វែងរកវិនិយោគិនដែលមានការរំពឹងទុកលើលទ្ធផលនៃការវិនិយោគ ដែលស្រដៀងគ្នាទៅនឹងគោលដៅអាជីវកម្មអ្នកមិនងាយនឹងរកបានឡើយ។ ជាក់ស្ដែងគោលបំណង ឬការចង់បានរបស់វិនិយោគិន និងសហគ្រិនអាចនឹងមានច្រើនប្រភេទដូចជា ចង់បានផលចំណេញ, មានតម្រូវការទុន, ត្រូវការបណ្ដាញអាជីវកម្មដែលអាចគាំទ្រអាជីវកម្មខ្លួន, ត្រូវការអ្នកប្រឹក្សាយោបល់អាជីវកម្ម, ត្រូវការបណ្ដាញទំនាក់ទំនង, ឬចង់បានអត្ថប្រយោជន៍ពីអាជីវកម្មក្នុងរយៈពេលវែងជាដើម។

២. រយៈពេលនៃការវិនិយោគ  

ការជ្រើសរើសវិនិយោគិន សហគ្រិនគួរតែមើលទៅលើរយៈពេលនៃការវិនិយោគរបស់វិនិយោគិននោះ ថាតើពួកគេនឹងចង់ចាកចេញពីអាជីវកម្មអ្នកនៅពេលណា? តើពួកគេចង់វិនិយោគក្នុងរយៈពេលវែង ឬរយៈខ្លី? វាបង្ហាញពីផែនការវិនិយោគនៅពេលអនាគតមួយសម្រាប់វិនិយោគិន និងសហគ្រិន ដើម្បីដឹងពីរយៈពេលច្បាស់លាស់ និងអនុញ្ញាតឱ្យសហគ្រិនអាចរៀបចំផែនការរួចជាស្រេចនៅពេលដែលវិនិយោគិនចាកចេញពីអាជីវកម្មផងដែរ។ 

៣. ការរួមចំណែករបស់វិនិយោគិន  

ការពិភាក្សាពីការរួមចំណែកពីខាងវិនិយោគិនជាគុណតម្លៃដែលវិនិយោគិនអាចផ្ដល់ឱ្យសហគ្រិន និងអាជីវកម្មក្រៅពីទុនដែលពួកគេបានវិនិយោគ។ ដូច្នេះ ការស្វែងយល់ជាមុនពីកម្រិតនៃការចូលរួមរបស់វិនិយោគិនបន្ទាប់ពីការវិនិយោគអាចធ្វើឱ្យភាគីទាំងសងខាងកំណត់ និងបែងចែកការងារ ឬពេលវេលាដោយប្រសិទ្ធភាព និងចៀសពីបញ្ហាដែលអាចកើតមានផ្សេងៗផងដែរ។  

៤. កម្រិតនៃការយល់ដឹងពីអាជីវកម្ម/វិស័យ  

ចំណុចដែលសំខាន់លើការជ្រើសរើសយកវិនិយោគិនដែលត្រឹមត្រូវនោះគឺ ការដែលអាចកំណត់កម្រិតយល់ដឹងរបស់វិនិយោគិនទៅលើអាជីវកម្ម ឬវិស័យដែលអាជីវកម្មស្ថិតនៅក្នុង។ ដោយសាររាល់ការសម្រេចចិត្ត និងការប្រឹក្សាយោបល់របស់វិនិយោគិនអាចជះឥទ្ធិពលផ្ទាល់ទៅលើដំណើរការអាជីវកម្មក្រោយការវិនិយោគ។ ហើយគុណតម្លៃដែលផ្ដល់ដោយវិនិយោគិនអាចនឹងជះឥទ្ធិពលអវិជ្ជមានដល់អាជីវកម្មប្រសិនបើសហគ្រិនមិនបានដឹងច្បាស់ពីវិនិយោគិននោះ។  

ជារួម ប្រសិនបើអាជីវកម្មអ្នកត្រូវការទុន អ្នកមិនគួរជ្រើសរើសយកវិនិយោគិនគ្រប់រូបដែលអាចផ្ដល់តែទុនសម្រាប់អាជីវកម្មអ្នកនោះឡើយ។ អ្នកគួរជ្រើសរើសដោយផ្អែកលើកត្តាសំខាន់ផ្សេងទៀត ជាពិសេសទៅលើកត្តាទាំង ៣ ខាងលើ ដែលវាអាចធ្វើឱ្យអ្នកជ្រើសរើសបាននូវវិនិយោគិនដែលល្អត្រឹមត្រូវសម្រាប់អាជីវកម្ម។  

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top